ថាមពលព្រះអាទិត្យ
ព្រះអាទិត្យគឺជាប្រភពថាមពលដែលផ្តល់ថាមពលដល់ មនុស្ស សត្វ រុក្ខជាតិ និងភាវៈមានជីវិតផងទាំងពួង។  ព្រះអាទិត្យ គឺជាដុំឧស្ម័នដែលរួមមានអ៊ីដ្រូសែន(hydrogen) ៧៥% និង ហ៊ីលាម (Helium) ២៥% មានអាយុបានប្រហែល ៤កោដិឆ្នាំកន្លះ (4.5 billion years) ហើយនឹងបន្តឆេះ៥កោដិឆ្នាំទៀតទើបឆេះអស់។ ព្រះអាទិត្យធំជាងផែនដីជាង១០៨ដង ដែលមានអង្កត់ផ្ចិតប្រវែង១៣៩០០០០គម សិ្ថតនៅចំងាយប្រហែល១៥០លាន គមពីផែនដី។​
រុក្ខជាតិចាប់យកថាមពលពីព្រះអាទិត្យដើម្បីរីកលូតលាស់។ គ្មានពន្លឺ រុក្ខជាតិមិនអាចដុះ ធំធាត់ រីកលូតលាស់។ សត្វធំធាត់ដោយស៊ីរុក្ខជាតិឬ ស្មៅ។ មនុស្សស៊ីសាច់សត្វដើម្បីបានកំលាំងធ្វើការងារនិងរស់នៅ។ កំលាំងមនុស្សមា្នក់ជាកំលាំងខ្សោយ តែមនុស្សម្នាក់ៗ រួមគ្នាច្រើននាក់ បានជាក្រុម ជាបក្ស ជាស្រុក ជាប្រទេស នោះទើបមានកំលាំងខ្លាំងកា្ល អាចធ្វើអ្វីៗសម្រេចបានតាមប្រាថ្នា។ កំលាំងមនុស្សរួមជាមួយកំលាំងផ្សេងទៀតដូចជា កំលាំងប្រាជ្ញា កំលាំងលុយ កំលាំងអាវុធ ធ្វើឲ្យបក្សមួយ ស្រុក ឬប្រទេសមួយមានកំលាំងកាន់តែខ្លាំងក្លា អាចសម្រេចអ្វីៗបានតាមក្បាលចិត្ត។
(compiled by Bunnarith)

ស្តេចសាងអង្គរវត្ត

   ស្តេច សូរ្យវរ្ម័នទី២ ជាស្តេចទី១៨នៃសម័យអង្គ ដែលបានសោយរាជ្យពីឆ្នាំ១១១៣ ដល់ឆ្នាំ១១៥០នៃគ្រិស្តសករាជ (សតវត្សទី១២) ជាអ្នកសាងសង់ប្រាសាទអង្គរវត្ត។
 ព្រះអង្គមានបិតាឈ្មោះ Ksitindraditya និងម្តាយឈ្មោះ Narendarlakshmi។  បិតាព្រះអង្គ មានបង២នាក់គឺស្តេចជ័យវរ្ម័នទី៦ និងស្តេចធរណិន្ទ្រវរ្ម័នទី១ និងប្អូនម្នាក់ (ឈ្មោះមហិន្តាទិត្យា) ដែល​ត្រូវជាជីតារបស់ស្តេចជ័យវរ្ម័នទី៧។  ប្រពន្ធឈ្មោះ សូរ្យវណ្ណា។
 ព្រះអង្គចាប់យកអំណាចតាំងពីអាយុ១៧ឆ្នាំ ហើយព្រះអង្គចំណាយ៦ឆ្នាំដើម្បីបង្រួបបង្រួមទឹកដី ព្រោះថាមុនព្រះអង្គសោយរាជ្យ ប្រទេសខ្មែរមានស្តេច២អង្គរសោយរាជ្យដំណាលគ្នាគឺ ស្តេចនឬទិន្ទ្រវរ្ម័ន សោយរាជនៅទីក្រុងមហិធរៈបុរៈ នៅភាគខាងលិចប្រទេស និងស្តេចធរណិន្ទ្រវរ្ម័នសោយរាជ្យនៅទីក្រុងអង្គរ។ ព្រះអង្គមានអាយុ២៣ឆ្នាំ នៅពេល​ព្រះអង្គ​ឡើងសោយរាជ្យ ដោយសោយរាជ្យនៅទីក្រុងអង្គរ។

អំពីស្នាដៃស្ថាបត្យកម្ម
 ស្នាដៃស្ថាបត្យកម្មក្នុងរាជ្យរបស់ព្រះអង្គ មានអង្គរវត្ត ដែលព្រះអង្គបានចំណាយរយៈពេល៣៧ឆ្នាំនៃរាជ្យរបស់ព្រះអង្គដើម្បីសាងសង់។ ប្រាសាទ​អង្គរវត្ត​សាងសង់​នៅ​លើ​ផ្ទៃ​ដី​១៩០​ហិកតា ​មាន​រាង​ចតុកោណ​កែង​ស្ទើរ​ស្មើ​ជ្រុង​ ​គឺ​មាន​បណ្ដោយ​ប្រវែង​១៥០០​ម៉ែត្រ​និង​ទទឹង​ប្រហែល​ ១៣០០​ម៉ែត្រ និង​មាន​​កម្ពស់ (កំពូលកណ្តាល) ៦៥​ម៉ែត្រ។  ​​ប្រាសាទ​អង្គរវត្ដ​ព័ទ្ធ​ជុំវិញ​ដោយ​គូ​ទឹក​យ៉ាង​ធំ​ដែល​មាន​ទទឹង​ ១៩០​ម៉ែត្រ ។​ ​បន្ទាប់​ពី​គូ​ គឺ​កំផែង​ថ្ម​ព័ទ្ធ​ជុំវិញ​ដែល​មាន​បណ្ដោយ ​១០២៥​ម៉ែត្រ ​និង​ទទឹង​៨០០​ម៉ែត្រ   ប្រាសាទអង្គរវត្តសាងសង់ៈ
·ប្រើកំលាំងពលកម្មប្រហែល២០ ០០០នាក់ក្នុង១ថ្ងែ
·ប្រើថ្មភក់អស់ប្រហែល ៦០០ ០០០ផ្ទាំង ដែលផ្ទាំងថ្មនិមួយៗមានទង្ងន់ប្រហែលពី៤ទៅ១២តោន ត្រូវបានគេត្រដុសរាប់ពាន់ដងដើម្បីឲ្យរាបស្មើរលោង។ ទង្ងន់ថ្មដែលប្រើសម្រាប់សាងសង់អង្គរមានប្រហែល ៥ ០០០ ០០០ តោន។
· មានសរសរចំនួន១៥០៣២ដើម។
· មានរូបអប្សរាចំនួន១ ៧៩៦ នាក់។
 ក្រៅពីប្រាសាទអង្គរវត្ត ព្រះអង្គបានសាងសង់សំណងដទៃទៀតដូចជា ប្រាសាទព្រះពិធូរ ប្រាសាទចៅសែនទេវតា ប្រាសាទធម្មនន្ទ និងប្រាសាទបន្ទាយសំរ៉ែ។​   ព្រះអង្គក៏បានបន្តស្ថាបនាប្រាសាទភ្នំជីសូរ ប្រាសាទភ្នំសណ្តក ប្រាសាទវត្តភូ ​និងប្រាសាទព្រះវិហារ។

អំពីទីក្រុងអង្គរ
 តាមការប៉ានស្មាន ទីក្រុងអង្គរមានប្រជាជនរស់នៅប្រហែល ៧០០ ០០០ នាក់ គឺជាទីក្រុង ដែលមានមនុស្សរស់នៅច្រើនជាងគេបង្អស់នៅលើពិភពលោកនាសម័យនោះ ដោយប្រៀបធៀបទៅនឹងទីក្រុងបារីសមានមនុស្សត្រឹមតែ ១០០ ០០០នាក់ ។  ប្រទេសកម្ពុជាសម័យនោះមានផ្ទៃដីប្រហែល ៣៦០ ០០០ គម គឺខាងជើងទល់នឹងប្រទេសចិន ខាងត្បូងទល់នឹងសមុទ្រចិន គឺពីញ៉ាត្រាងស្ថិតក្នុងប្រទេសវៀតណាមបច្ចុប្បន្នទៅដល់ឈូងសមុទ្របានឌុងក្នុងប្រទេសម៉ាឡេស៊ីបច្ចុប្បន្ន ខាងលិចទល់នឹងប្រទេសភូមា និងខាងកើតទល់នឹងប្រទេសចាម (ចំប៉ា)។

Please click on the link download file: King who built Angkor

-----------------------------------------------------------------------&&&&&-------------------------------------------------------------

សូមចែករំលែកមេរៀន​​ Excel តាមរយៈ link ខាងក្រោម៖

​​​  - មេរៀនទី១ Some Basic 
  - មេរៀនទី២ Formatting data
  - មេរៀនទី៣ Sorting and Filtering
  - មេរៀនទី៤ Charting
  - មេរៀនទី៥ Formula and Function
  - មេរៀនទី៦ IF Function
  - មេរៀនទី៧ TEXT Function

សូមរង់ចាំមេរៀនថ្មីៗទៀត...

-----------------------------------------------------------------------&&&&&-------------------------------------------------------------

Download books freely - this website allows for free book download.

http://bookboon.com/

For those who want to explore about statistic.

http://www.bcfoltz.com/blog/

Interesting book:

                                          Why Nations Fail: The Origins of Power, Prosperity, and Poverty

-----------------------------------------------------------------------&&&&&-------------------------------------------------------------
ថាមពលព្រះអាទិត្យ

ព្រះអាទិត្យគឺជាប្រភពថាមពលដែលផ្តល់ថាមពលដល់ មនុស្ស សត្វ រុក្ខជាតិ និងភាវៈមានជីវិតផងទាំងពួង។ 
ព្រះអាទិត្យ គឺជាដុំឧស្ម័នដែលរួមមានអ៊ីដ្រូសែន(hydrogen) ៧៥% និង ហ៊ីលាម (Helium) ២៥% មានអាយុបានប្រហែល ៤កោដិឆ្នាំកន្លះ (4.5 billion years) ហើយនឹងបន្តឆេះ៥កោដិឆ្នាំទៀតទើបឆេះអស់។ ព្រះអាទិត្យធំជាងផែនដីជាង១០៨ដង ដែលមានអង្កត់ផ្ចិតប្រវែង១៣៩០០០០គម សិ្ថតនៅចំងាយប្រហែល១៥០លាន គមពីផែនដី។​