ថាមពលព្រះអាទិត្យ
ព្រះអាទិត្យគឺជាប្រភពថាមពលដែលផ្តល់ថាមពលដល់
មនុស្ស សត្វ រុក្ខជាតិ និងភាវៈមានជីវិតផងទាំងពួង។
ព្រះអាទិត្យ គឺជាដុំឧស្ម័នដែលរួមមានអ៊ីដ្រូសែន(hydrogen) ៧៥% និង ហ៊ីលាម (Helium) ២៥% មានអាយុបានប្រហែល
៤កោដិឆ្នាំកន្លះ (4.5 billion years) ហើយនឹងបន្តឆេះ៥កោដិឆ្នាំទៀតទើបឆេះអស់។
ព្រះអាទិត្យធំជាងផែនដីជាង១០៨ដង ដែលមានអង្កត់ផ្ចិតប្រវែង១៣៩០០០០គម
សិ្ថតនៅចំងាយប្រហែល១៥០លាន គមពីផែនដី។
រុក្ខជាតិចាប់យកថាមពលពីព្រះអាទិត្យដើម្បីរីកលូតលាស់។ គ្មានពន្លឺ
រុក្ខជាតិមិនអាចដុះ ធំធាត់ រីកលូតលាស់។ សត្វធំធាត់ដោយស៊ីរុក្ខជាតិឬ ស្មៅ។
មនុស្សស៊ីសាច់សត្វដើម្បីបានកំលាំងធ្វើការងារនិងរស់នៅ។
កំលាំងមនុស្សមា្នក់ជាកំលាំងខ្សោយ តែមនុស្សម្នាក់ៗ រួមគ្នាច្រើននាក់ បានជាក្រុម
ជាបក្ស ជាស្រុក ជាប្រទេស នោះទើបមានកំលាំងខ្លាំងកា្ល
អាចធ្វើអ្វីៗសម្រេចបានតាមប្រាថ្នា។ កំលាំងមនុស្សរួមជាមួយកំលាំងផ្សេងទៀតដូចជា
កំលាំងប្រាជ្ញា កំលាំងលុយ កំលាំងអាវុធ ធ្វើឲ្យបក្សមួយ ស្រុក
ឬប្រទេសមួយមានកំលាំងកាន់តែខ្លាំងក្លា អាចសម្រេចអ្វីៗបានតាមក្បាលចិត្ត។
(compiled by Bunnarith)